សារណា vs និក្ខេបបទ

Avatar for Dimorng
Dr. Dimorng Dentist from Cambodia

តើ «សារណា» និង «និក្ខេបបទ» ខុសគ្នាឬទេ ? បើខុសគ្នា តើខុសគ្នាយ៉ាងដូចម្ដេច ?

សូមអរព្រះគុណ គុណម្ចាស់ ហាក់ សៀងហៃ 🙏 ដែលបានពន្យល់ន័យ នៃពាក្យបច្ចេកទេសទាំង ២ យ៉ាងក្បោះក្បាយ ។ សេចក្តីពន្យល់ខាងក្រោមតទៅនេះ ខ្ញុំបាទបានដកស្រង់ចេញពីសេចក្តីពន្យល់ដើមរបស់ព្រះអង្គ ។

តាមការពិតទៅ ទាំង សារណា និង និក្ខេបបទ ជា របាយការណ៍ (សៀវភៅ 📘 ១ ក្បាល) ដែលសរសេររៀបរាប់អំពីការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ 🧪 អំពីប្រធានបទអ្វីមួយ ធ្វើឲ្យនិស្សិត ដើម្បីបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ។

ជាទូទៅ នៅឆ្នាំចុងក្រោយ 🎓 នៃថ្នាក់ឧត្តមសិក្សានៅប្រទេសកម្ពុជាយើង (ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ហៅថា អនុបណ្ឌិត, ថ្នាក់បណ្ឌិត)—ថ្នាក់ឧត្តមសិក្សា សំដៅដល់ថ្នាក់សាកលវិទ្យាល័យ ដែលយើងរៀនបន្ទាប់ពីប្រលងបាក់ឌុប (ថ្នាក់ទី ១២) ហើយ និស្សិតត្រូវបានតម្រូវឲ្យធ្វើការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រអំពីប្រធានបទអ្វីមួយ ។

របាយការណ៍ (សៀវភៅ 📘 ១ ក្បាល) ដែលសរសេររៀបរាប់អំពីការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ អំពីប្រធានបទអ្វីមួយ នៅ ថ្នាក់បរិញ្ញាបត្រ ឬ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) 🎓 ហៅថា សារណា 📘 ។

ដោយឡែក របាយការណ៍ (សៀវភៅ 📘 ១ ក្បាល) ដែលសរសេររៀបរាប់អំពីការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ អំពីប្រធានបទអ្វីមួយ នៅ ថ្នាក់បណ្ឌិត 🎓 ហៅថា និក្ខេបបទ 📘 ។

ចំណុចខ្លឹម

សរុបមក សារណា និង និក្ខេបបទ ដូចគ្នាត្រង់ ជាការងារស្រាវជ្រាវ ធ្វើដោយនិស្សិត ដើម្បីបញ្ចប់ថ្នាក់ឧត្តមសិក្សាដូចគ្នា ។ តែខុសគ្នាត្រង់ថា សារណា ធ្វើនៅ ថ្នាក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) រីឯ និក្ខេបបទ ធ្វើនៅ ថ្នាក់បណ្ឌិត

ចែក​រំលែក ៖
comments powered by Disqus