ដំណាក់កាល​ទី ១ ៖ ទៅ​សុំ​គំរូ​លិខិត​ស្នើ​សុំ​តែងតាំង​/ចាត់តាំង​ នាយក ​សហនាយក​និក្ខេបបទ​

Avatar for Dimorng
Dr. Dimorng Dentist from Cambodia
updated

សួស្ដី​ ទាំងអស់​គ្នា !

ក្នុង​ post នេះ​ ខ្ញុំ​នឹង​ចែក​រំលែក​បទពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​ ជាក់ស្ដែង អំពី​ដំណាក់កាល​ដំបូង​បំផុត​នៃ​ការ​ធ្វើ​និក្ខេបបទ​ថ្នាក់​ទន្តបណ្ឌិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ?

តើ​ពេល​ណា​បាន​ យើង​អាច​ចាប់​ផ្ដើម​ធ្វើ​និក្ខេបបទ​បាន ?

និស្សិត​ថ្នាក់​ទន្ត​បណ្ឌិត​ ចាប់​ពី​ឆ្នាំ​ទី ៦ ឡើង​ទៅ​អាច​ចាប់​ផ្ដើម​ធ្វើ​និក្ខេបបទ​បាន​ហើយ ។ សាលា​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ក្រុម ។ ក្នុង​ ១ ​ក្រុម​មាន​សមាជិក​ច្រើន​បំផុត​ ៣ នាក់ ។

សង្ខេប​ដំណើរការ
អត់​មាន​អី​ច្រើន​ទេ ដូច​ចំណង​ជើង​ post អញ្ចឹង គឺ​យើង​ត្រូវ​មាន​គំរូ​ពាក្យ​ស្នើ​សុំ​តែងតាំង​ នាយក​ សហនាយក​និក្ខេបបទ ។

តើ​យើង​ទៅ​យក​លិខិត​នេះ​នៅ​ឯណា ?

មាន​ ២ ជម្រើស ៖

ជម្រើស​ទី ១ (ងាយ​ស្រួល 😂)

Download គំរូ​លិខិត​ទៅ​ទីនេះ 😂 (រួច​យក​ទៅ​ Print) ៖ (ទាំង​អស់​គ្នា​ត្រូវ​មាន​គំរូ​លិខិត​ចំនួន ៤ គឺ ៖)

១. លិខិត​បញ្ជាក់​យល់​ព្រម​ធ្វើ​ជា​នាយក​និក្ខេបបទ ៖

២. លិខិត​បញ្ជាក់​យល់​ព្រម​ធ្វើ​ជា​សហនាយក​និក្ខេបបទ ៖

៣. ពាក្យ​សុំ​ចុះ​ឈ្មោះ​រៀបរៀង​និក្ខេបបទ ៖

៤. លិខិត​បញ្ជាក់​ប្រធានបទ នាយក និង​សហ​នាយក​និក្ខេបបទ ៖

Print គំរូ​លិខិត​លើស​ពី​ ១ ច្បាប់
យល់​ល្អ​ ទាំងអស់​គ្នា​គួរ​តែ​ Print លិខិត​ទាំង​ ៤ នេះ​ទុក​ មួយ​មុខ ៤ ច្បាប់ (ច្រើន​ជាង​នេះ​រឹត​តែ​ល្អ) ត្រៀម​ទុក​ ក្រែង​ពេល​បំពេញ​ទៅ​ខុស ។

ក្រោយ​ពី​បាន​ គំរូ​លិខិត​ទាំង​ ៤ នេះ​ហើយ ទាំងអស់​គ្នា​កុំ​ទាន់​បំពេញ​ព័ត៌មាន​អី គ្រាន់​តែ​អាន​ខ្លឹមសារ​លិខិត​ទាំង​ ៤ នេះ​សិន​បាន​ហើយ ។ (ក្រោយ​អាន​ហើយ​ ទាំងអស់​គ្នា​​នឹង​មាន​គំនិត​ ថា​តើ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់ ។)

កុំ​បារម្ភ​អី ​ខ្ញុំ​នឹង​រៀបរាប់​ពី​ដំណាក់​បន្ទាប់​នៅ Post ក្រោយ ។ ទាំងអស់​គ្នា​ក៏​អាច​ស្វែងយល់​បន្ថែម​ដោយ​ខ្លួន​ឯង​ ពី​ដំណើរការ​ធ្វើ​និក្ខេបបទ ​តាម​សៀវភៅ​ណែនាំ​នេះ (រៀបរៀង​ដោយ​សាលា​ផ្ទាល់) ៖

ជម្រើស​ទី ២ ៖ ទៅ​សុំ​លិខិត​ទាំង​ ៤ នេះ​ ពី​លោក​គ្រូ ចាន់​ បូរី នៅ​ការិយាល័យ​ស្រាវជ្រាវ និង​ផែនការ​ នៃ​មហាវិទ្យាល័យ​យើង (មហាវិទ្យាល័យ​ទន្តវទនសាស្ត្រ)

វិធី​នេះ​ វែង​ឆ្ងាយ​បន្តិច​ តែ​ទាំង​អស់​គ្នា​នឹង​បាន​ស្គាល់​ទីតាំង​ការិយាល័យ​ស្រាវជ្រាវ​ និង​ផែនការ​ ដែល​យើង​ត្រូវ​យក​លិខិត​ផ្សេងៗ​ទៅ​ដាក់​ពាក្យ​នៅ​ដំណាក់កាល​ក្រោយ ។

កុំ​ទាន់​បំពេញ​ភ្លាម​ Copy សិន
ក្រោយ​យក​បាន​ហើយ កុំ​ទាន់​បំពេញ​ព័ត៌មាន​ភ្លាម ទាំងអស់​គ្នា​គួរ​តែ​យក​លិខិត​ទាំង​នេះ​ទៅ​ copy ៤ ច្បាប់​ទុក (ច្រើន​ជាង​នេះ​រឹត​តែ​ល្អ) ត្រៀម​ ក្រែង​បំពេញ​ខុស ។

តើ​ការិយាល័យ​ស្រាវជ្រាវ និង​ផែនការ​នៅ​ឯណា​ទៅ ?

នៅ​ សាខា​ទី​ ២ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ ទាំងអស់​គ្នា​អាច​ទៅ​រក​តាម​ Google map នេះ ៖

ទីតាំងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាខាទី ២

មាន​អាគារ​ច្រើន​ណាស់ តើ​ការិយាល័យ​នេះ​ស្ថិត​នៅ​អាគារ​មួយ​ណា​ទៅ ក្នុង​សាកល​សាខា​ទី ២ ហ្នឹង ?

សំនួរ​ល្អ 👍 ! ចាំ​ខ្ញុំ​ប្រាប់​ផ្លូវ ៖

១. ផ្លូវ​ចូល​សាខា​ទី ២ នៃ​សាកល​(វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល) គឺ​នៅ​លើ​ផ្លូវ​ធំ (មហាវិថីកងយោធពលខេមរភូមិន្ទ) (St. 271) ។

ច្រក​ចូល​សាខា​ទី ២ សាកល គឺ​នៅ​លើ​ដង​ផ្លូវ​ធំ (ផ្លូវ ២៧១) ។ ទាំងអស់​គ្នា​ត្រូវ​ចូល​តាម​ច្រក​ខាង​ស្តាំ​ (សញ្ញា​ព្រួញ​ក្រហម) និង​ចេញ​តាម​ច្រក​ខាង​ឆ្វេង ។
ច្រក​ចូល​សាខា​ទី ២ សាកល គឺ​នៅ​លើ​ដង​ផ្លូវ​ធំ (ផ្លូវ ២៧១) ។ ទាំងអស់​គ្នា​ត្រូវ​ចូល​តាម​ច្រក​ខាង​ស្តាំ​ (សញ្ញា​ព្រួញ​ក្រហម) និង​ចេញ​តាម​ច្រក​ខាង​ឆ្វេង ។
ក្លោងទ្វារ​សាខាទី ២ សាកល
ក្លោងទ្វារ​សាខាទី ២ សាកល

២. សន្តិសុខ​អាច​សួរ​រក​កាត​សិស្ស​ និង​ឲ្យ​ទាំងអស់​គ្នា បំពេញ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​សៀវភៅ ។ ដូច្នេះ​ កុំ​ភ្លេច​យក​កាត​សិស្ស​ទៅ​ផង ហើយ​ធ្វើ​អ្វី​តាម​ ដែល​ពូ​សន្តិសុខ​ប្រាប់​ទៅ 👌 ។ បើ​បាត់​កាត​សិស្ស​ ទាំងអស់​គ្នា អាច​យក​ឯកសារ​ផ្សេង ដែល​អាច​បញ្ជាក់​ថា​ ទាំងអស់​គ្នា​ធ្លាប់​រៀន​នៅ​សាលា​ក្រហម (សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល) ដូចជា​សញ្ញាបត្រ​ឆ្នាំ​ទី ៥, ព្រឹត្តិបត្រ​ពិន្ទុ​, . . . ឬ​អត្តសញ្ញាណប័ណ្ណ​ ក៏​បាន ។

ពូ​សន្តិសុខ (ព្រួញ​ក្រហម) អាច​សួរ​ថា​ អ្នក​មក​ធ្វើ​អ្វី? សួរ​រក​កាត​សិស្ស​ និង​ឲ្យ​បំពេញ​ព័ត៌មាន​ក្នុង​សៀវភៅ​គាត់ ។ ធ្វើ​តាម​គាត់​ប្រាប់​ទៅ !
ពូ​សន្តិសុខ (ព្រួញ​ក្រហម) អាច​សួរ​ថា​ អ្នក​មក​ធ្វើ​អ្វី? សួរ​រក​កាត​សិស្ស​ និង​ឲ្យ​បំពេញ​ព័ត៌មាន​ក្នុង​សៀវភៅ​គាត់ ។ ធ្វើ​តាម​គាត់​ប្រាប់​ទៅ !
គំរូ​ព័ត៌មាន​ ដែល​ពូ​សន្តិសុខ​ឲ្យ​ខ្ញុំ​បំពេញ​ក្នុង​សៀវភៅ​គាត់
គំរូ​ព័ត៌មាន​ ដែល​ពូ​សន្តិសុខ​ឲ្យ​ខ្ញុំ​បំពេញ​ក្នុង​សៀវភៅ​គាត់

៣. ចូល​បាន​បន្តិច​ ទាំង​អស់​គ្នា​​នឹង​ឃើញ​កន្លែង​ផ្ញើរ​ម៉ូតូ​ នៅ​ខាង​សាំ​ដៃ ។ ទាំងអស់​គ្នា​ អាច​ផ្ញើរ​ម៉ូតូ​នៅ​កន្លែង​ហ្នឹង (អស់ ៥០០៛ ពេល​យក​ម៉ូតូ​ចេញ​វិញ​ចាំ​ឲ្យ​លុយ) ។

កន្លែង​ផ្ញើរ​ម៉ូតូ​
កន្លែង​ផ្ញើរ​ម៉ូតូ​

៤. ផ្ញើរ​ម៉ូតូ​រួច​ ទាំងអស់​គ្នា​ដើរ​ចូល​ទៅ​ក្នុង​សាកល(វិទ្យាល័យ) តម្រង់​ទៅ​អគារ​ ដែល​ខ្ពស់​ជាង​គេ (មើល​រូប) ។

អគារ ដែល​ការិយាល័យ​ស្រាវជ្រាវ និង​ផែនការ​ ឋិត​នៅ (ព្រួញ​ក្រហម)
អគារ ដែល​ការិយាល័យ​ស្រាវជ្រាវ និង​ផែនការ​ ឋិត​នៅ (ព្រួញ​ក្រហម)
ច្រក​ឡើង​អគារ​ ឋិត​នៅ​ចុង​ខាង​ឆ្វេង​ (ព្រួញ​ក្រហម)
ច្រក​ឡើង​អគារ​ ឋិត​នៅ​ចុង​ខាង​ឆ្វេង​ (ព្រួញ​ក្រហម)
ឡើង​ទៅ​ជាន់​ទី ២ ហើយ​បត់​ឆ្វេង
ឡើង​ទៅ​ជាន់​ទី ២ ហើយ​បត់​ឆ្វេង
ការិយាល័យ​ស្រាវជ្រាវ និង​ ផែនការ​ ឋិត​នៅ​បន្ទប់​ទី ៩០
ការិយាល័យ​ស្រាវជ្រាវ និង​ ផែនការ​ ឋិត​នៅ​បន្ទប់​ទី ៩០

ពាក្យ​បច្ចេកទេស ខ្មែរ-អង់គ្លេស

  1. និក្ខេបបទ = Thesis
  2. ទន្ត​បណ្ឌិត = Doctor of dental Surgery, Dentist
  3. នាយក​(និក្ខេបបទ) = Director (Thesis)
  4. សហ​នាយក = Co-director
ចែក​រំលែក ៖
comments powered by Disqus