ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ​/បច្ចេកស័ព្ទ​វេជ្ជសាស្ត្រ​ (Medical Terminology)

Avatar for Dimorng
Dr. Dimorng Dentist from Cambodia

ហេតុអ្វី​ចាំបាច់​ប្រើ​ពាក្យ​បច្ចេកទេស​ក្នុង​វេជ្ជសាស្ត្រ ?

១- ដើម្បី​ពណ៌នា​ ស្ថានភាព​សុខភាព ឬ​ជំងឺ​អ្វីមួយ​ឲ្យបាន​ច្បាស់​ និង​ងាយ​ស្រួល
២- ជួយ​ឲ្យ​គ្រូពេទ្យ​ងាយ​យល់​គ្នា​ទៅវិញទៅមក ៖ បច្ចុប្បន្ន​ ភាសា​អង្គ្លេស​ ជា​ភាសា​អន្តរជាតិ​ មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​លើ​ពិភពលោក​អាច​យល់​ ឬ​ចេះ​និយាយ​ភាសា​អង្គ្លេស​ ដូច្នេះ​មិន​ថា​អ្នក​នៅ​ទី​ណា​ នៅ​ខ្មែរ នៅ​អង្គ្លេស​ នៅ​ឥណ្ឌា​ នៅ​ស្វីស នៅ​អាមេរិក​ នៅ​អូស្ត្រាលី​ -ល- អាច​ទំនាក់ទំនង​គ្នា​ដោយ​ប្រើ​ភាសា​អង្គ្លេស ។ ដូចគ្នា​នេះ​ដែរ បច្ចេកស័ព្ទ​វេជ្ជសាស្ត្រ​ ជា​ភាសា​អន្តរជាតិ​ ក្នុង​វិស័យ​វេជ្ជសាស្ត្រ ។

តើ​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ដូចម្ដេច ?

ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ​ (Medical Term) នីមួយ ៗ ផ្សំ​ឡើង​ដោយ​ផ្នែក​សំខាន់​ ៣ ៖ បុព្វបទ ពាក្យ​ឫស និង​បច្ឆិមបទ ដែល​សម្រួល​ចេញ​ពី​ភាសាឡាតាំង (Latin) ឬ​ក្រិក​ (Greek) ។ ឧទាហរណ៍ ៖ “Pericarditis” (Peri – card – itis) ផ្សំ​ដោយ​បុព្វបទ “Peri” (មាន​ន័យ​ថា «នៅ​ជុំវិញ») ពាក្យ​ឫស “card” (មាន​ន័យ​ថា «បេះដូង») និង​បច្ឆិមបទ “itis” (មាន​ន័យ​ថា «រលាក») ។ ដូច្នេះ​ Pericarditis មាន​ន័យ​ថា រលាក​នៅ​ជុំវិញ​បេះដូង ។

structure-of-medical-term

ក្បួន​ផ្សំ​បង្កើត​ពាក្យ​បច្ចេកទេស​នីមួយ ៗ ត្រូវ​បាន​យក​តាម​ភាសាក្រិក ។

បើ​ពាក្យ​បច្ចេកទេស​ពេទ្យ​សុទ្ធ​តែ​ជា​ភាសាឡាតាំង​ ឬ​ក្រិក អញ្ចឹង​ដើម្បី​រៀន​ពេទ្យ តើ​ចាំបាច់​ត្រូវ​រៀន​ភាសាឡាតាំង​ ឬ​ក្រិក​ឬ ?

មិន​ចាំបាច់​ទេ ។ អ្នក​មិន​ចាំបាច់​រៀន​ភាសាឡាតាំង​ ឬ​ក្រិក​ទេ គ្រាន់​តែ​ចាំ​ន័យ​ បុព្វបទ​ ពាក្យ​ឫស បច្ឆិមបទ ដែល​គេ​ឧស្សាហ៍​ប្រើ​ញឹកញាប់​ទៅ​គ្រប់​គ្រាន់​ហើយ ។ លើស​ពី​នេះ​ អ្នក​មិន​ចាំ​បាច់​ ដឹង​ថា ពាក្យ​ណា​ជា​បុព្វបទ ពាក្យ​ណា​ជា​ពាក្យ​ឫស ឬ​ពាក្យ​ណា​ជា​បច្ឆិមបទ​ទេ ។

ខាង​ក្រោម​នេះ​ជា​ បញ្ជី​បុព្វបទ និង​បច្ឆិមបទ មួយ​ចំនួន​តូច​ ដែល​គេ​ប្រើ​ញឹកញាប់ ។ ចាំ​ន័យ​ពាក្យ​ទាំង​នេះ​នឹង​ជួយ​បើក​ផ្លូវ​អ្នក​ឲ្យ​យល់​ន័យ​ពាក្យ​បច្ចេកទេស​ពេទ្យ​មួយ​ចំនួន​​ធំ ។

Website សម្រាប់​រៀន​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ ៖ GlobalRPh ។

ចែក​រំលែក ៖
comments powered by Disqus