វាយឯកសារទាំងនេះត្រៀមដោយខ្លួន​ឯង បើអ្នកមិនចង់រត់ចុះរត់ឡើងនៅថ្ងៃការពារនិក្ខេបបទ

Avatar for Dimorng
Dr. Dimorng Dentist from Cambodia
ចំណុចសំខាន់
ឯកសារ ដែលត្រូវតែមាន ខ្វះមិនបាន នៅថ្ងៃការពារនិក្ខេបបទ ថ្នាក់ទន្តបណ្ឌិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលគឺ ៖
  1. តារាងវិនិច្ឆ័យលើការរៀបរៀង និង ការពារនិក្ខេបបទ
  2. របាយការណ៍វិនិច្ឆ័យលើការរៀបរៀង និងការពារនិក្ខេបបទ ។

សួស្ដី​ ប្អូនៗ និស្សិតថ្នាក់ទន្តបណ្ឌិតទូទៅ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 👋👋

បងឈ្មោះ ម៉ឹង ឌីម៉ង់ ជាទន្តបណ្ឌិត ដែលទើបនឹងការពារនិក្ខេបបទហើយថ្មីៗ—កាលពីថ្ងៃទី ២២ មេសា ២០២៥ នៅឯង ។​ ថ្ងៃនេះ បងនឹងចែករំលែកបទពិសោធន៍មួយ ដែលបងបានឆ្លងកាត់ជាក់ស្ដែងនៅថ្ងៃការពារនិក្ខេបបទថ្នាក់ទន្តបណ្ឌិតរបស់បង ។

រឿងហេតុ វាយ៉ាងនេះ

នេះជាបទពិសោធន៍ជូរចត់បន្តិច 🤣 គឺ បងមិនទទួលបានឯកសារសំខាន់ទាំងពីរ ដែលបានរៀបរាប់ខាងលើទេ នៅថ្ងៃការពារនិក្ខេបបទ ។ ប្រហែលជាមកពីបុគ្គលិកខាងការិយាល័យស្រាវជ្រាវ និងផែនការ ជាប់រវល់ ឬក៏គាត់ភ្លេច ឬក៏យ៉ាងណា បងក៏មិនដឹងប្រាកដដែរ ។ ប៉ុន្តែ ការមិនមានឯកសារទាំង ២ នេះ នាំឲ្យបងត្រូវ រត់ឡើងទៅជាន់ទី ២ (ទៅការិយាល័យស្រាវជ្រាវ និងផែនការ) ចំនួន ២ ជើង 😅😛 ដើម្បីទៅយកឯកសារទាំងនេះ ។

ប៉ុណ្ណឹងមធ្យមទេ អ្វី ដែលធ្វើឲ្យ បង កាន់តែហួសចិត្តជាងនេះទៅទៀតនោះគឺ នៅពេលដែលរត់ឡើងទៅ ជើងទី ២ ដើម្បីយក «របាយការណ៍វិនិច្ឆ័យលើការរៀបរៀង និងការពារនិក្ខេបបទ»​ បែរជា ឯកសារនេះ គេមិនទាន់វាយត្រៀមឲ្យបងរួចរាល់ផង 😁😎😱 ។ ប្អូនដឹងទេ ថាមានរឿងអីបន្តទៀត ? 🧐🙄 បងត្រូវចាំរហូតដល់ ខាងបុគ្គលិក គាត់វាយលិខិតនេះរួច បំពេញកាលបរិច្ចេទចន្ទគតិ និងសុរិយគតិ ផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រធានបទនិក្ខេបបទ និងឈ្មោះគណៈកម្មការវាយតម្លៃនិក្ខេបបទ ។ ទម្រំផ្ទៀតផ្ទាត់រួច បងរត់ចុះមកបន្ទប់ការពារនិក្ខេបបទវិញ លោកគ្រូ ជាគណៈកម្មការវាយតម្លៃនិក្ខេបបទ ដែលលោកមានការងាររវល់បន្ទាន់ លោកក៏អញ្ជើញទៅធ្វើកិច្ចការរបស់លោក ។​ ដូច្នេះ បងត្រូវរត់ទៅសុំឲ្យគាត់ចុះហត្ថលេខា លើ «របាយការណ៍វិនិច្ឆ័យលើការរៀបរៀង និងការពារនិក្ខេបបទ» នេះមួយជើងទៀត 🏃 ។ 🤣 ជាសរុប បងត្រូវរត់ហាត់ប្រាណ ៣ ជើង នៅក្រោយពីការពារនិក្ខេបបទរួចភ្លាម 🤣 ដុតកាឡូរីបានច្រើនសន្ធឹក 🤣 ។

វិធីការពារខ្លួន កុំឲ្យរត់ឡើងចុះដូចបង 🛡

ព្រោះតែរឿងរ៉ាវខាងលើនេះហើយ ដែលជំរុញ (motivate) ឲ្យខ្ញុំសរសេរ post នេះឡើង ក្នុងគោលបំណងដើម្បីកុំឲ្យប្អូនៗ ដែលការពារនិក្ខេបបទក្រោយៗ ត្រូវរត់ហាត់ប្រាណចុះឡើង ៣ ៤ ជើងដូចខ្ញុំ 🤣 ។

តាមពិតទៅ ឯកសារទាំងពីរនេះ យើងសុទ្ធតែអាចវាយត្រៀម បម្រុងទុកដោយខ្លួនឯងបាន ។

🧠​ ដំណោះស្រាយយ៉ាងសមញ្ញាបំផុតមួយ​ គឺ ប្អូនវាយត្រៀមឯកសារទាំងពីរនេះ ដោយខ្លួនឯង មុនថ្ងៃឡើងការពារនិក្ខេបបទ ។ 💡

ចំពោះ 📃តារាងតារាងវិនិច្ឆ័យលើការរៀបរៀង និង ការពារនិក្ខេបបទ, ប្អូនគ្រាន់តែ download 👇 និង print សាគួរទុក ២ ៣ ច្បាប់ទៅបានហើយ (easy easy 🤣) ។

ចំណែកឯ 📃របាយការណ៍វិនិច្ឆ័យលើការរៀបរៀង និងការពារនិក្ខេបបទ, ប្អូនត្រូវកែច្រើនបន្តិច ។ ដោយដំបូងប្អូនត្រូវ download 👇​ លិខិតនេះជា Microsoft Word file ។

បន្ទាប់មក ប្អូនគ្រាន់តែកែលិខិតនេះ​តាមការណែនាំនេះ​ 👇 រួច print ២ ៣ ច្បាប់សាគួរទុកដែរទៅ រួចរាល់ហើយ (easy easy 🤣) ។

ហានិភ័យ 🔥

ពិតណាស់ លើលោកនេះ គ្មានអ្វី ដែលល្អឥតខ្ចោះទេ ។ ការធ្វើបែបនេះមានហានិភ័យមួយដែរ គឺក្នុងករណីដែល គេ update គម្រូឯកសារទាំង ២ នេះ ។ ជា work-around ដើម្បីវាសវាងបញ្ហានេះ ប្អូនអាចផ្ញើឯកសារទាំង ២ នេះ ដែលប្អូនបានកែត្រៀមរៀបចំរួចនេះ ទៅសួរ បុគ្គលិកខាងការិយាល័យស្រាវជ្រាវ និងផែនការ ២ ឬ ៣ ថ្ងៃ មុនថ្ងៃឡើងការពារនិក្ខេបបទ បើអាច ។ បើគេថា Ok ត្រឹមត្រូវ អាចប្រើបាន ដូច្នេះប្អូនមានឯកសារនេះសាគួរទុកស្រាប់ ។ បើថ្ងៃឡើងការពារនិក្ខេបបទជាក់ស្ដែង គេរៀបចំឯកសារទាំង ២ នេះ ឲ្យប្អូនស្រាប់ ប្អូនក៏ប្រើរបស់គេទៅ តែបើគេមិនបានរៀបចំឯកសារទាំងនេះឲ្យទេ (ដូចក្នុងករណីបង) ក៏ប្អូនមានឯកសារសាគួរទុកស្រាប់ និងមិនចាំបាច់រត់ទៅរត់មក(ដូចបងដែរ) ។

ចំពោះ ការដែលគេ update គម្រូឯកសារទាំង ២ នេះ បងគិតគិតថាមិនងាយទេ ព្រោះបើពិនិត្យមើលលើខ្លឹមសារ នៃគម្រូឯកសារទាំង ២ ឃើញថា ល្អហើយ និងមិនចាំមានការកែសម្រួលអ្វីទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា ការការពារ តែងតែប្រសើរជាងការព្យាបាល ជាដរាប ។ ដូច្នេះប្អូនគួរតែ confrim ឯកសារទាំង ២ ដែលប្អូនគ្រោងនឹងត្រៀមនេះ ជាមួយបុគ្កលិកការិយាល័យស្រាវជ្រាវ និងផែនការ ដើម្បីចៀសវាងកុំឲ្យមានបញ្ហានៅពេលក្រោយ ។

ការផ្ដាំផ្ញើររបស់បង

ក្រោយការពារនិក្ខេបបទបានជោគជ័យហើយ ប្អូនត្រូវរក្សាឯកសារទាំង ២ នេះ (មានការបំពេញ និងចុះហត្ថលេខា ពីគណៈមេប្រយោគទាំង ៥ រូប) ឲ្យបានល្អ ។ ឥឡូវនេះ សាកលវិទ្យាល័យយើង (សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល) បានលើកការដាក់ពាក្យ តាម e-mail ដូច្នេះ ប្អូនត្រូវយកឯកសារទាំង ២ នេះ ទៅ scan ជា file​ ហើយរក្សាវាឲ្យបានល្អ កុំឲ្យបាត់ ។ ព្រោះ ការដាក់ពាក្យនៅដំណាក់កាលបន្តបន្ទាប់ ក្រោយពេលការពារនិក្ខេបបទចប់ហើយ ត្រូវមានឯកសារទាំង ២ ភ្ជាប់ជាមួយ ជានិច្ច ។

ជាចុងក្រោយ បងសូមជូនពរឲ្យប្អូនឆាប់ធ្វើនិក្ខេបបទបានជោគជ័យគ្រប់ៗគ្នា ។

បងៗ ឬ ប្អូនៗ អាចចែករំលែកបទពិសោធន៍ទាក់ទងនឹងការធ្វើនិក្ខេបទ ក្នុង comment ខាងក្រោមបាន ដើម្បីជួយសម្រួលដល់ការធ្វើនិក្ខេបបទរបស់សិស្សប្អូន ជំនាន់ក្រោយៗ ។ សូមអរគុណទុកជាមុន ។ 🙏

ចែក​រំលែក ៖
comments powered by Disqus