សួស្តី ! ស្វាគមន៍មកកាន់ Blog របស់ខ្ញុំ !
ទន្តសាស្ត្រ ជាជំនាញដ៏ល្អមួយ ។ ប៉ន្តែផ្លូវដើរ ឆ្ពោះទៅចាប់យកជំនាញនេះ ក៏មិនមែនជាការងាយស្រួលប៉ុន្មានដែរ ។ ការសិក្សាមានរយៈពេលយូរ តម្លៃសិក្សាក៏ថ្លៃ ដូច្នេះ ទន្តនិស្សិតត្រូវរៀបចំខ្លួនឲ្យបានល្អ ជាពិសេស ក្នុងពេលកំពុងសិក្សា ដើម្បីចៀសវាងកុំឲ្យខាតពេលវេលា និងថវិកាយ៉ាងច្រើននេះទៅដោយឥតប្រយោជន៍ ។
សួស្ដី ! ខ្ញុំឈ្មោះ ម៉ឹង ឌីម៉ង់ ជាទន្តបណ្ឌិត បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បច្ចុប្បន្នកំពុងបម្រើការ ជាទន្តពេទ្យ នៅ ពេទ្យធ្មេញ (គ្លីនិចធ្មេញ) ម៉ឹង ឌីម៉ង់ ។
ខ្ញុំបង្កើត Blog នេះឡើង ក្នុងគោលបំណងចង់ចែករំលែកបទពិសោធន៍ ដែលខ្ញុំឆ្លងកាត់ ទាំងក្នុងការរស់នៅជាក់ស្ដែង និងជាពិសេសក្នុងវិស័យទន្តសាស្ត្រ ទាំងវិជ្ជមាន និងអវិជ្ជមាន ដើម្បីប្អូនៗទន្តនិស្សិតពិចារណា ។
នៅខាងក្រោម Post នីមួយៗ ប្អូនៗ សិស្សច្បង លោកគ្រូ អ្នកគ្រូ អាច Comment បញ្ចេញមតិ ពិភាក្សា សួរយោបល់ និងចែករំលែកបទពិសោធន៍ផ្សេងៗ ទាក់ទងនឹងវិស័យទន្តសាស្ត្រយើង ។ Comment plateform ដែលខ្ញុំ integrate នៅខាងក្រោម post នីមួយៗនេះមានឈ្មោះថា Disqus ដែលត្រូវបានគេប្រើយ៉ាងទូលំទំលាយ ហើយអាច login ដើម្បី comment បានយ៉ាងងាយស្រួលជាមួយ Facebook ឬ X ឬ Gmail account -ល- ។
សូមឲ្យ Blog នេះក្លាយជាវេទិកាចែករំលែកបទពិសោធន៍ និងចំណេះដឹង ក្នុងវិស័យទន្តសាស្ត្រ ។
comments powered by Disqus[…] លក្ខណៈពិសេសរបស់មនុស្ស គឺភាសា។ […] ដោយសារតែមនុស្សមានភាសា ដែលអាចនិយាយរ៉ាយរ៉ាប់រឿងប្រាប់គ្នាបាន មនុស្សចាស់ ដែលមានបទពិសោធន៍ក្នុងជីវិត អាចរៀបរាប់ពីបទពិសោធន៍របស់ខ្លួន ទៅឲ្យក្មេងៗជំនាន់ក្រោយអាចរៀនសូត្រពីបទពិសោធន៍នេះបាន។ ផ្អែកលើមេរៀន និងបទពិសោធន៍ ដែលទទួលបានពីមនុស្សចាស់ជំនាន់មុន ក្មេងជំនាន់ក្រោយអាចសិក្សាស្វែងយល់និងរកឃើញនូវបទពិសោធន៍កាន់តែថ្មីៗ និងកាន់តែជឿនលឿនជាងមនុស្សជំនាន់មុន រួចហើយផ្ទេរបទពិសោធន៍អស់ទាំងនេះទៅឲ្យក្មេងជំនាន់ក្រោយៗជាបន្តទៅទៀត ។ […] ភាសា, ការប្រាស្រ័យទាក់ទង, ចែកចាយ និងផ្ទេរបទពិសោធន៍, ទំនាក់ទំនងគ្រូ និងសិស្ស គឺជាលក្ខណៈពិសេសរបស់មនុស្ស ដែលគេមិនឃើញមាន នៅក្នុងចំណោមពពួកសត្វ។ ដោយសារតែភាសានេះហើយ ដែលជួយឲ្យមនុស្សមានការវិវឌ្ឍទៅមុខយ៉ាងលឿនបំផុត បើធៀបនឹងការវិវឌ្ឍរបស់សត្វ។ ការវិវឌ្ឍរបស់សត្វ គឺជាការវិវឌ្ឍតាមបែប “ធម្មជាតិ”។ ចំណែកការវិវឌ្ឍរបស់មនុស្ស គឺជាការវិវឌ្ឍតាមបែប “វប្បធម៌” ពោលគឺ ការវិវឌ្ឍ តាមរយៈចំណេះដឹង, បទពិសោធន៍, វិទ្យាសាស្រ្ត, សិល្បៈ និងបច្ចេកវិទ្យា ។ […]
ដកស្រង់ចេញពី ៖ អត្ថបទរបស់ សេង ឌីណា ក្នុងកម្មវិធីប្រវត្តិសាស្ត្រភិពភលោក ផ្សាយតាមវិទ្យុបារាំងជាខេមរភាសា